ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ប្រោសប្រទានសេចក្តីសុខសាន្តនៅគ្រប់ទិសទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។
១ ពង្សាវតារក្សត្រ 5:18 - អាល់គីតាប ពួកពលកររបស់ស្តេចស៊ូឡៃម៉ាន និងស្តេចហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសម្រាប់សង់ដំណាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកជាងរបស់ព្រះបាទសាឡូម៉ូន និងពួកជាងរបស់ស្ដេចហ៊ីរ៉ាម ព្រមទាំងពួកជាងដាប់ក្រឡាថ្មនោះ គេបានឈើ និងថ្ម ទុកសម្រាប់សាងសង់ព្រះដំណាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកពលកររបស់ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសម្រាប់សង់ព្រះដំណាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកជាងរបស់សាឡូម៉ូន នឹងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ នឹងថ្ម ទុកសំរាប់ស្អាងព្រះវិហារ។ |
ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ប្រោសប្រទានសេចក្តីសុខសាន្តនៅគ្រប់ទិសទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។
ស្តេចទតចេញបញ្ជាឲ្យប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រអែល ហើយស្តេចក៏ចាត់ពួកគេឲ្យធ្វើជាអ្នកដាប់ថ្ម សម្រាប់សង់ដំណាក់ជូនអុលឡោះ។
ជនជាតិកេបាល ជនជាតិអាំម៉ូន ជនជាតិអាម៉ាឡេក ជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស
ពួកចាស់ទុំពីស្រុកកេបាល និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។ សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ បានចូលមកឈប់សំចតនៅក្នុងអ្នក ដើម្បីលក់ដូរទំនិញ។
ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។