១ ពង្សាវតារក្សត្រ 4:2 - អាល់គីតាប មន្ត្រីជាន់ខ្ពស់របស់គាត់មានរាយនាមដូចតទៅ: លោកអសារា ជាកូនរបស់អ៊ីមុាំសាដុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកមន្ត្រីជាន់ខ្ពស់របស់ទ្រង់ មានរាយដូចតទៅនេះ គឺអ័សារា កូនសាដុក លោកជាសម្ដេចសង្ឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មន្ត្រីជាន់ខ្ពស់របស់ស្ដេចមានរាយនាមដូចតទៅ : លោកអសារា ជាកូនរបស់លោកបូជាចារ្យសាដុក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសំដេចសង្ឃ |
មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាបយ៉ា ជាកូនរបស់លោកកេមយួល។ រីឯមេដឹកនាំកូនចៅរបស់ណាពីហារូន គឺ អ៊ីមុាំសាដុក។
ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចអុលឡោះ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេ ឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
ក្នុងក្រុមជំអះមុនដំបូងបង្អស់ អុលឡោះបានតែងតាំងឲ្យមានសាវ័ក បន្ទាប់មក ទ្រង់តែងតាំងអ្នកថ្លែងបន្ទូល បន្ទាប់មកទៀត ទ្រង់តែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានអំណោយទានខាងធ្វើការអស្ចារ្យ អំណោយទានខាងប្រោសអ្នកជំងឺឲ្យជា អំណោយទានខាងជួយអ្នកដទៃ អំណោយទានខាងណែនាំអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យ។