ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 4:19 - អាល់គីតាប

លោក​កេ‌ប៊ើរ ជា​កូន​របស់​លោក​អ៊ូរី គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ស្តេច​នៃ​ជន‌ជាតិ​អាម៉ូ‌រី និង​ស្រុក​របស់​ស្តេច​អុក ស្តេច​ស្រុក​បាសាន។ ក្នុង​តំបន់​នេះ​ទាំង​មូល​មាន​រាជ​ប្រតិ‌ភូ តែ​ម្នាក់​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កេប៊ើរ​ជា​កូន​អ៊ូរី ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី និង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​មួយ​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​កេ‌ប៊ើរ ជា​កូន​របស់​លោក​អ៊ូរី គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី និង​ស្រុក​របស់​ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន។ ក្នុង​តំបន់​នេះ​ទាំង​មូល​មាន​រាជ​ប្រតិភូ​តែ​មួយ​រូប​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កេប៊ើរ ជា​កូន​អ៊ូរី​១ ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី នឹង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​១​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 4:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ ពី​វាល​រហោ‌ស្ថាន​ក្តេម៉ូត ឲ្យ​ទៅ​ជួប​ស្តេច​ស៊ីហុន ជា​ស្តេច​ក្រុង​ហែស‌បូន ដើម្បី​ជម្រាប​ស្តេច​ដោយ​សំរួល គឺ​ខ្ញុំ​ឲ្យ​គេ​ប្រាប់​ថា:


«នៅ​គ្រា​នោះ ពួក​យើង​ដណ្តើម​យក​បាន​ទឹក​ដី​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ពី​ស្តេច​ទាំង​ពីរ​របស់​ជន‌ជាតិ​អាម៉ូ‌រី ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន


ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្តេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ:


ម៉ូសា ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា និង​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​វាយ​ប្រហារ​ស្តេច​ទាំង​ពីរ​នាក់​នេះ ហើយ​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា ប្រគល់​ទឹក​ដី​នោះ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល​ទុក​ជា​កម្ម‌សិទ្ធិ។