ទ្រង់ក៏មានបន្ទូលថា៖ «អ្នកមិនបានសូមឲ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកសូមឲ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។
១ ពង្សាវតារក្សត្រ 3:10 - អាល់គីតាប អុលឡោះតាអាឡាគាប់ចិត្តនឹងការសូមរបស់ស្តេចស៊ូឡៃម៉ានណាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះសេចក្ដីដែលព្រះបាទសាឡូម៉ូនបានសូមនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់ ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្ដីដែលសាឡូម៉ូនបានសូមនោះ |
ទ្រង់ក៏មានបន្ទូលថា៖ «អ្នកមិនបានសូមឲ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកសូមឲ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។
ហេតុនេះសូមទ្រង់ប្រោសប្រទានឲ្យខ្ញុំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ទ្រង់ ហើយឲ្យខ្ញុំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើន ឥតគណនារបស់ទ្រង់បាន?»។
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
ទ្រង់ប្រកបដោយប្រាជ្ញាញាណ និងអំណាច ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា