លោកស៊ីម៉ៃក៏ប្រញាប់ឡើងជិះលា ចេញដំណើរទៅក្រុងកាថ។ គាត់ទាមទារយកបាវបម្រើពីស្តេចអគីសនាំត្រឡប់មកវិញ។
១ ពង្សាវតារក្សត្រ 2:41 - អាល់គីតាប មានគេជម្រាបស្តេចស៊ូឡៃម៉ានថា លោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ រួចត្រឡប់មកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទសាឡូម៉ូនបានឮថា ស៊ីម៉ាយបានចេញពីក្រុងយេរូសាឡិមទៅដល់ក្រុងកាថ ឥឡូវត្រឡប់មកវិញហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេទូលព្រះបាទសាឡូម៉ូនថា លោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ រួចត្រឡប់មកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេក្រាបទូលដល់សាឡូម៉ូនថា ស៊ីម៉ាយបានចេញពីក្រុងយេរូសាឡិមទៅដល់ក្រុងកាថ ឥឡូវមកវិញហើយ |
លោកស៊ីម៉ៃក៏ប្រញាប់ឡើងជិះលា ចេញដំណើរទៅក្រុងកាថ។ គាត់ទាមទារយកបាវបម្រើពីស្តេចអគីសនាំត្រឡប់មកវិញ។
ស្តេចស៊ូឡៃម៉ានក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានប្រសាសន៍ថា៖ «យើងបានឲ្យអ្នកស្បថ ក្នុងនាមអុលឡោះតាអាឡា ហើយយើងបានបញ្ជាក់ប្រាប់អ្នកថា ប្រសិនបើថ្ងៃណាមួយអ្នកចាកចេញពីទីក្រុង ទៅណាមកណា អ្នកមុខជាស្លាប់ពុំខាន។ អ្នកបានឆ្លើយមកយើងថា អ្នកយល់ព្រមធ្វើតាម។