នាងនោះនិយាយទៀតថា៖ «សូមស្តេចមេត្តាប្រោសឲ្យខ្ញុំជម្រាបជូនថែមមួយម៉ាត់ទៀត»។ ទតមានប្រសាសន៍ថា៖ «ចូរនិយាយមក!»។
១ ពង្សាវតារក្សត្រ 2:14 - អាល់គីតាប សម្តេចអដូនីយ៉ាពោលថា៖ «ខ្ញុំមានការមួយចង់ជម្រាបជូន»។ នាងតបថា៖ «សូមនិយាយមកចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ទ្រង់ទូលទៀតថា៖ «ទូលបង្គំមានការចង់ទូលព្រះនាងបន្តិច» ព្រះនាងក៏ប្រាប់ថា៖ «ចូរនិយាយមកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអដូនីយ៉ាពោលថា៖ «ទូលបង្គំមានការមួយចង់ទូលថ្វាយ»។ នាងតបថា៖ «សូមមានរាជឱង្ការមកចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ទូលទៀតថា ទូលបង្គំមានការចង់ទូលនឹងព្រះនាងបន្តិច ព្រះនាងក៏ប្រាប់ថា ចូរនិយាយមកចុះ |
នាងនោះនិយាយទៀតថា៖ «សូមស្តេចមេត្តាប្រោសឲ្យខ្ញុំជម្រាបជូនថែមមួយម៉ាត់ទៀត»។ ទតមានប្រសាសន៍ថា៖ «ចូរនិយាយមក!»។
ថ្ងៃមួយសម្តេចអដូនីយ៉ា ជាបុត្ររបស់ស្តេចទត និងនាងហាគីត ទៅជួបនាងបាតសេបាជាម្តាយរបស់ស្តេចស៊ូឡៃម៉ាន។ នាងបាតសេបាសួរសម្តេចអដូនីយ៉ាថា៖ «តើសម្តេចមកទីនេះ ក្នុងបំណងល្អឬ?»។ សម្តេចតបថា៖ «ខ្ញុំមកដោយបំណងល្អទេ!»។
សម្តេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «អ្នកម្តាយជ្រាបហើយថា រាជ្យសម្បត្តិត្រូវបានមកខ្ញុំ ហើយប្រជាជនអ៊ីស្រអែលទាំងមូលសង្ឃឹមថា ខ្ញុំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជ្យសម្បត្តិបែរជាបានទៅស្តេចស៊ូឡៃម៉ាន ជាប្អូនរបស់ខ្ញុំទៅវិញ ដ្បិតអុលឡោះតាអាឡាគាប់ចិត្តដូច្នេះ។
អ៊ីសាមានប្រសាសន៍ទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនតបទៅអ៊ីសាថា៖ «សូមតួនមានប្រសាសន៍មកចុះ»។