ស្តេចស៊ូឡៃម៉ានសោយរាជ្យលើប្រជាជនអ៊ីស្រអែលទាំងមូល នៅក្រុងយេរូសាឡឹមអស់រយៈពេលសែសិបឆ្នាំ។
១ ពង្សាវតារក្សត្រ 11:41 - អាល់គីតាប កិច្ចការផ្សេងៗទៀតរបស់ស្តេចស៊ូឡៃម៉ាន មានកត់ត្រាទុកក្នុងសៀវភៅដែលមានចំណងជើងថា «កិច្ចការរបស់ស្តេចស៊ូឡៃម៉ាន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស៊ូឡៃម៉ានបានធ្វើ និងអំពីប្រាជ្ញារបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកិច្ចការផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន និងប្រាជ្ញារបស់ទ្រង់ គឺបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ព្រះបាទសាឡូម៉ូនហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូនមានកត់ត្រាទុកក្នុងសៀវភៅដែលមានចំណងជើងថា «រាជកិច្ចរបស់ព្រះបាទសាឡូម៉ូន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស្ដេចបានធ្វើ និងអំពីប្រាជ្ញារបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីសាឡូម៉ូន នឹងការដែលទ្រង់បានធ្វើទាំងប៉ុន្មាន ហើយប្រាជ្ញារបស់ទ្រង់ នោះសុទ្ធតែកត់ទុក ក្នុងសៀវភៅ ពីកិច្ចការរបស់សាឡូម៉ូនហើយ |
ស្តេចស៊ូឡៃម៉ានសោយរាជ្យលើប្រជាជនអ៊ីស្រអែលទាំងមូល នៅក្រុងយេរូសាឡឹមអស់រយៈពេលសែសិបឆ្នាំ។