អាល់ម៉ាហ្សៀសប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។
១ កូរិនថូស 12:14 - អាល់គីតាប រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ រូបកាយមួយមិនមែនមានអវយវៈតែមួយប៉ុណ្ណោះទេ គឺមានអវយវៈច្រើន។ Khmer Christian Bible ដ្បិតរូបកាយក៏មិនមែនមានអវយវៈតែមួយដែរ គឺមានច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រូបកាយមិនមែនមានអវយវៈតែមួយទេ គឺមានច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ |
អាល់ម៉ាហ្សៀសប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។
បើជើងនិយាយថា «ខ្ញុំមិនមែនដៃ ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។
ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។