យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីស្រង់ឈ្មោះអស់អ្នកដែលដឹកនាំកិច្ចការនោះ យកមកជូនស្តេច។
អែសរ៉ា 5:4 - អាល់គីតាប ចូរស្រង់ឈ្មោះអស់អ្នកដែលចូលរួមក្នុងការសង់នេះឲ្យយើងមក!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះ ក៏សួរដូច្នេះទៀតថា៖ «តើមនុស្សដែលកំពុងធ្វើការសាងសង់នេះ មានឈ្មោះអ្វីខ្លះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្រង់ឈ្មោះអស់អ្នកដែលចូលរួមក្នុងការសង់នេះឲ្យយើងមក!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏សួរដូច្នេះទៀតថា មនុស្សដែលធ្វើការនេះ តើមានឈ្មោះអ្វីខ្លះ |
យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីស្រង់ឈ្មោះអស់អ្នកដែលដឹកនាំកិច្ចការនោះ យកមកជូនស្តេច។
លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗ ដែលអុលឡោះតាអាឡាប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីឲ្យពួកគេចេះធ្វើអ្វីៗទាំងអស់ សម្រាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់។