យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្ដល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស រហូតដល់ផុតពូជ។
អេសេគាល 7:6 - អាល់គីតាប ចុងបញ្ចប់កំពុងតែមក ចុងបញ្ចប់មកដល់ហើយ ចុងបញ្ចប់មកប្រឆាំងនឹងអ្នកយ៉ាងឆាប់ៗ ចុងបញ្ចប់មកដល់ហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងអ្នក មើលន៏ កំពុងតែមកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចុងបញ្ចប់កំពុងតែមក ចុងបញ្ចប់មកដល់ហើយ ចុងបញ្ចប់មកប្រឆាំងនឹងអ្នកយ៉ាងឆាប់ៗ ចុងបញ្ចប់មកដល់ហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងឯង មើលន៏ កំពុងតែមកហើយ |
យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្ដល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស រហូតដល់ផុតពូជ។
សត្រូវនាំគ្នាពួនស្ទាក់ចាំប្រហារយើង សូម្បីតែនៅតាមផ្លូវក្នុងក្រុងរបស់យើង ក៏យើងដើរមិនបានផង។ ថ្ងៃដែលយើងត្រូវស្លាប់ ជិតមកដល់ យើងជិតអស់អាយុ ថ្ងៃដែលយើងត្រូវស្លាប់ មកដល់ហើយ!
ដូច្នេះ ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលុបបំបាត់សុភាសិតនេះ គឺគេនឹងលែងនិយាយពីសុភាសិតនេះ នៅស្រុកអ៊ីស្រអែលទៀតហើយ។ ផ្ទុយទៅវិញ ចូរប្រាប់ពួកគេថា “ពេលវេលាចេះតែបោះជំហានទៅមុខ និមិត្តហេតុទាំងប៉ុន្មាននឹងសម្រេចជារូបរាងមិនខាន”
ចំណែកឯអ្នកដែលជាមេដឹកនាំពាល និងទុច្ចរិតរបស់ជនជាតិអ៊ីស្រអែលវិញ ថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។
មើល៍ហេតុការណ៍ទាំងនោះ គឺថ្ងៃដែលយើងបានប្រកាសទុក កំពុងតែសម្រេចជារូបរាងហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
នុ៎ះន៍ថ្ងៃកំណត់! ថ្ងៃកំណត់មកដល់ហើយ! ពេលដែលត្រូវវិនាសមកដល់ហើយ អំពើឃោរឃៅកាន់តែរីកចំរើន មនុស្សព្រហើនកើនដល់កំរិត!
អ៊ីស្រអែលអើយ ចុងបញ្ចប់របស់អ្នកមកដល់ហើយ យើងនឹងជះកំហឹងទៅលើអ្នក យើងនឹងវិនិច្ឆ័យទោសអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត យើងនឹងដាក់ទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។
អ្នកស្រុកអើយ ពេលដែលអ្នកត្រូវវិនាសមកដល់ហើយ ពេលកំណត់ក៏មកដល់ដែរ។ ថ្ងៃនោះមកដល់ហើយ គឺថ្ងៃដែលលែងមានសំរែកអរសប្បាយនៅតាមភ្នំ ផ្ទុយទៅវិញ មានតែសំរែកស្លន់ស្លោ។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំជម្រាបទ្រង់ថា៖ «ខ្ញុំឃើញកំប្រោង មួយ មានពេញដោយផ្លែឈើទុំ» អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចុងបញ្ចប់របស់អ៊ីស្រអែល ជាប្រជារាស្ដ្ររបស់យើង ជិតមកដល់ហើយ យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
ទ្រង់ក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺទ្រង់បានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ទ្រង់ទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងណាពីណុះហ៍ជាអ្នកប្រកាសសេចក្ដីសុចរិតនោះផង។