អេសេគាល 7:25 - អាល់គីតាប ភយន្តរាយមកដល់ហើយ! ពួកគេប្រាថ្នាចង់បានសេចក្ដីសុខ តែគ្មានសេចក្ដីសុខឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលការបំផ្លាញមកដល់ គេនឹងស្វែងរកសេចក្ដីសុខសាន្ត តែរកមិនបានសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភយន្តរាយមកដល់ហើយ! ពួកគេប្រាថ្នាចង់បានសេចក្ដីសុខ តែគ្មានសេចក្ដីសុខឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានការបំផ្លាញមក នោះគេនឹងស្វែងរកសេចក្ដីសុខសាន្ត តែនឹងគ្មានសោះ |
ណាពីទាំងនោះបាននាំប្រជាជនរបស់យើងឲ្យវង្វេង ដោយពោលថា មានសន្តិភាពហើយ! តែគ្មានសន្តិភាពទាល់តែសោះ។ ប្រជាជនរបស់យើងសង់ជញ្ជាំង ហើយណាពីទាំងនោះនាំគ្នាបូកបាយអពីលើ។
គ្មានណាពីរបស់ជនជាតិអ៊ីស្រអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថាក្រុងនេះនឹងមានសន្តិភាព តែគ្មានសន្តិភាពសោះ! -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល ដ្បិតទុក្ខវេទនាដែលអុលឡោះតាអាឡាបញ្ជូនមកនោះ មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។