អេសេគាល 46:23 - អាល់គីតាប មានរបងមួយព័ទ្ធជុំវិញទីធ្លាទាំងបួន ហើយមានកន្លែងធ្វើម្ហូប នៅជាប់នឹងរបងដែលព័ទ្ធជុំវិញនោះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានជញ្ជាំងនៅជុំវិញទីលានទាំងនោះ ហើយនៅទីលានទាំងបួន មានកន្លែងនៅជាប់នឹងជញ្ជាំងជុំវិញសម្រាប់ស្ងោ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានរបងមួយព័ទ្ធជុំវិញទីធ្លាទាំងបួន ហើយមានកន្លែងធ្វើម្ហូប នៅជាប់នឹងរបងដែលព័ទ្ធជុំវិញនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានជញ្ជាំងនៅជុំវិញទីលានទាំងនោះ ហើយនៅទីលានទាំង៤ មានកន្លែងនៅជាប់នឹងជញ្ជាំងជុំវិញសំរាប់ស្ងោរ |
បុរសនោះមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងដែលពួកជំនួយការក្នុងដំណាក់ចំអិនសាច់ ដែលប្រជាជនយកមកធ្វើជាគូរបាន»។