គាត់នាំខ្ញុំចេញទៅទីលានខាងក្រៅ ឲ្យខ្ញុំដើរកាត់ជ្រុងទាំងបួននៃទីលាន។ តាមជ្រុងនីមួយៗនៃទីលាននោះ មានទីធ្លាមួយ។
អេសេគាល 46:22 - អាល់គីតាប ទីធ្លាទាំងបួនមានទំហំតូចប៉ុនៗគ្នា គឺបណ្ដោយសែសិបហត្ថ និងទទឹងសាមសិបហត្ថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅជ្រុងទាំងបួននៃទីលាន មានទីលានតូចៗ បណ្តោយសែសិបហត្ថ ទទឹងសាមសិបហត្ថ ទីលានទាំងបួននោះមានទំហំប៉ុនគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទីធ្លាទាំងបួនមានទំហំតូចប៉ុនៗគ្នា គឺបណ្ដោយសែសិបហត្ថ និងទទឹងសាមសិបហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅជ្រុងទាំង៤នៃទីលាន មានទីលានរាំងបាំងជាប់តពីទីលានធំបណ្តោយ៤០ហត្ថ ទទឹង៣០ហត្ថ ទីលាននៅជ្រុងទាំង៤នោះមានទំហំប៉ុនគ្នា |
គាត់នាំខ្ញុំចេញទៅទីលានខាងក្រៅ ឲ្យខ្ញុំដើរកាត់ជ្រុងទាំងបួននៃទីលាន។ តាមជ្រុងនីមួយៗនៃទីលាននោះ មានទីធ្លាមួយ។
មានរបងមួយព័ទ្ធជុំវិញទីធ្លាទាំងបួន ហើយមានកន្លែងធ្វើម្ហូប នៅជាប់នឹងរបងដែលព័ទ្ធជុំវិញនោះផង។