បន្ទប់អមទាំងនោះមានច្រកចេញចូលតាមធ្លា ច្រកមួយនៅខាងជើង ច្រកមួយទៀតនៅខាងត្បូង។ ធ្លានោះមានជ្រុងនីមួយៗប្រវែងប្រាំហត្ថ។
អេសេគាល 41:9 - អាល់គីតាប ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកំរាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកម្រាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបានប្រាំហត្ថ ហើយប្រឡោះដែលសល់ សម្រាប់បន្ទប់ខាងៗរបស់ព្រះវិហារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកម្រាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកំរាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបាន៥ហត្ថ ហើយប្រឡោះដែលសល់ នោះសំរាប់បន្ទប់ខាងៗរបស់ព្រះវិហារ |
បន្ទប់អមទាំងនោះមានច្រកចេញចូលតាមធ្លា ច្រកមួយនៅខាងជើង ច្រកមួយទៀតនៅខាងត្បូង។ ធ្លានោះមានជ្រុងនីមួយៗប្រវែងប្រាំហត្ថ។
គាត់វាស់ជញ្ជាំងខណ្ឌម៉ាស្ជិទ ឃើញមានកំរាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញម៉ាស្ជិទមានទទឹងបួនហត្ថ។
បន្ទាប់មក គាត់នាំខ្ញុំចេញទៅទីលានខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅជាប់ធ្លាធំ និងអាគារខាងក្រោយម៉ាស្ជិទ។
នៅពីមុខបន្ទប់ទាំងនោះមានច្រកមួយ ទទឹងដប់ហត្ថ និងបណ្ដោយមួយរយហត្ថ។ ទ្វារបន្ទប់ទាំងនោះបែរមុខទៅទិសខាងជើង។