អេសេគាល 41:26 - អាល់គីតាប នៅតាមបន្ទប់ល្វែង និងបន្ទប់អមជញ្ជាំងម៉ាស្ជិទ ព្រមទាំងបាំងសាច មានបង្អួចចម្រឹងដែក និងក្បាច់ដើមចាកទាំងសងខាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មានបង្អួចបិទ និងក្បាច់ដើមលម៉ើទាំងសងខាងថែវ និងបន្ទប់ខាងៗនៃព្រះវិហារទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមបន្ទប់ល្វែង និងបន្ទប់អមជញ្ជាំងព្រះដំណាក់ ព្រមទាំងបាំងសាច មានបង្អួចចម្រឹងដែក និងក្បាច់ដើមចាកទាំងសងខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានបង្អួចបិទនឹងក្បាច់ជាដើមលម៉ើ ទាំងសងខាងបាំងសាច អស់ទាំងបន្ទប់ខាងៗនៃព្រះវិហារ នឹងកំរាលក្តារក៏យ៉ាងនោះទាំងអស់។ |
ស៊ូឡៃម៉ានសង់បន្ទប់ល្វែងមួយ មានបណ្តោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និងថែវ។
នៅតាមបន្ទប់តូចៗមានបង្អួចព័ទ្ធជុំវិញ បង្អួចនោះធ្វើពីចម្រឹងដែក ហើយក៏មានសសរព័ទ្ធជុំវិញដែរ។ នៅតាមបន្ទប់ល្វែងខាងក្នុង ក៏មានបង្អួចធ្វើពីចម្រឹងដែកព័ទ្ធជុំវិញដែរ។ នៅលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាកជាលំអផង។
គាត់នាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃដំណាក់។ គាត់វាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារ ម្ខាងៗមានប្រវែងបីហត្ថ។
រីឯបណ្ដោយបន្ទប់ល្វែងនោះ គាត់វាស់ទៅឃើញមានប្រវែងប្រាំបីហត្ថ ហើយសសរនីមួយៗមានកំរាស់ពីរហត្ថ។ បន្ទប់ល្វែងនៃខ្លោងទ្វារនោះស្ថិតនៅខាងក្នុង។
ក្របទ្វារ បង្អួចចម្រឹងដែក ថែវតាមជាន់ទាំងបីនៅទល់មុខនឹងក្របទ្វារ សុទ្ធតែមានបន្ទះឈើពាសជុំវិញ គឺចាប់ពីក្រោមរហូតដល់បង្អួច ហើយបង្អួចក៏មានពាសឈើដែរ។
គាត់វាស់ជញ្ជាំងខណ្ឌម៉ាស្ជិទ ឃើញមានកំរាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញម៉ាស្ជិទមានទទឹងបួនហត្ថ។