គឺក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបម៉ាឡាអ៊ីកាត់មានស្លាបពីរ នៅឆ្លាស់គ្នា។
អេសេគាល 41:20 - អាល់គីតាប ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងម៉ាស្ជិទ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានធ្វើចេរូប៊ីន និងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ពាសពេញជញ្ជាំងរបស់ព្រះវិហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បាច់ចេរូប៊ីន និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងព្រះវិហារ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានធ្វើចេរូប៊ីននឹងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ជញ្ជាំងរបស់ព្រះវិហារបានធ្វើយ៉ាងនោះ។ |
គឺក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបម៉ាឡាអ៊ីកាត់មានស្លាបពីរ នៅឆ្លាស់គ្នា។
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមាករ ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នាសម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។