យើងនឹងបំផ្លាញហ្វូងសត្វទាំងអស់របស់អ្នក នៅក្បែរទន្លេ ពេលនោះ លែងមានជើងមនុស្ស ឬជើងសត្វ ធ្វើឲ្យល្អក់ទឹកទៀតហើយ។
អេសេគាល 32:14 - អាល់គីតាប យើងនឹងធ្វើឲ្យទឹកនៅស្ងប់ស្ងៀម ហើយឲ្យវាហូរដោយសំរួលដូចប្រេង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យទឹកនៅស្ងប់ស្ងៀម ហើយឲ្យវាហូរដោយសម្រួលដូចប្រេង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា |
យើងនឹងបំផ្លាញហ្វូងសត្វទាំងអស់របស់អ្នក នៅក្បែរទន្លេ ពេលនោះ លែងមានជើងមនុស្ស ឬជើងសត្វ ធ្វើឲ្យល្អក់ទឹកទៀតហើយ។
ពេលយើងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។