អេសេគាល 12:9 - អាល់គីតាប «កូនមនុស្សអើយ! ពូជពង្សអ៊ីស្រអែលដែលជាពូជបះបោរនេះ មុខជាសួរអ្នកថា “តើអ្នកធ្វើអ្វី?” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរអ្នកទេថា "តើអ្នកកំពុងធ្វើអ្វី?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ! ពូជពង្សអ៊ីស្រាអែលដែលជាពូជបះបោរនេះ មុខជាសួរអ្នកថា “តើលោកធ្វើអ្វី?” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរឯងទេឬអីថា អ្នកធ្វើអ្វីដូច្នេះ |
«ចូរសួរពូជបះបោរថា តើអ្នករាល់គ្នាយល់អត្ថន័យប្រស្នានេះឬទេ? ចូរប្រាប់ពួកគេថា ស្ដេចស្រុកបាប៊ីឡូនបានទៅក្រុងយេរូសាឡឹម ហើយចាប់ស្ដេចស្រុកយូដា និងពួកនាម៉ឺន នាំយកមកស្រុកបាប៊ីឡូន។
ខ្ញុំជម្រាបទ្រង់ថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! អ្នកទាំងនោះតែងតែពោលថា ខ្ញុំជាអ្នកនិយាយពាក្យប្រស្នា»។
ប្រជាជនសួរខ្ញុំថា៖ «សូមពន្យល់ប្រាប់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេចសម្រាប់យើងខ្ញុំ?»។
កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង អ្នកធ្វើដូច្នេះមានន័យដូចម្ដេច?”