ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 41:7 - អាល់គីតាប

ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិត អ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែក ដោយ​ពោល​ថា “ផ្សារ​ដូច្នេះ ល្អ​ណាស់!”។ បន្ទាប់​មក គាត់​យក​ដែក​គោល​មក​ដំ​ភ្ជាប់ រូប​ចម្លាក់​កុំ​ឲ្យ​រង្គើ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សិប្បករ​ក៏​លើកទឹកចិត្ត​ជាងទង អ្នកដែល​ផែ​ដោយ​ញញួរ ក៏​លើកទឹកចិត្ត​អ្នកដែល​ដំ​ដែកទ្រនាប់ ដោយ​និយាយ​អំពី​ការផ្សារ​ថា​៖ “នេះ​ល្អ​ហើយ​!” ព្រមទាំង​វាយភ្ជាប់​ដោយ​ដែកគោល​មិនឲ្យ​រង្គើចេញ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ជាង​ឈើ​គេ​កម្លា​ចិត្ត​ជាង​ទង ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ ក៏​កម្លា​ចិត្ត​ដល់​អ្នក​ដែល​ដំដែក ដោយ​និយាយ​ពី​ការ​ផ្សា​ថា នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិត អ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែក ដោយ​ពោល​ថា “ផ្សារ​ដូច្នេះ ល្អ​ណាស់!”។ បន្ទាប់​មក គាត់​យក​ដែក​គោល​មក​ដំ​ភ្ជាប់ រូប​ចម្លាក់​កុំ​ឲ្យ​រង្គើ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ជាង​ឈើ​គេ​កំឡា​ចិត្ត​ជាង​ទង ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ ក៏​កំឡា​ចិត្ត​ដល់​អ្នក​ដែល​ដំ​ដែក ដោយ​និយាយ​ពី​ការ​ផ្សា​ថា នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។

សូមមើលជំពូក



អេសាយ 41:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​ពោល​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា “ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!”។


ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីស និង​យក​មាស​ពី​ស្រុក​អ៊ូផាស ហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់ យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមា រួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំ មក​ពាក់​ឲ្យ​ផង។ រូប​ព្រះ​ទាំង​នោះ​ជា​ស្នា‌ដៃ​របស់​សិល្ប‌ករ។


លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំង‌ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជា‌ចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​ឲ្យ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា មាន​ការ​អ្វី​ទៀត​ឬ?»។