ហាកាយ 2:20 - អាល់គីតាប នៅថ្ងៃទីម្ភៃបួនដដែលនោះ អុលឡោះតាអាឡាមានបន្ទូលមកហាកាយជាលើកទីពីរថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីម្ភៃបួន ខែនោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយម្តងទៀតថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃ២៤ខែនោះឯង ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកហាកាយម្តងទៀតដោយថា |
គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ អុលឡោះតាអាឡាមានបន្ទូលតាមរយៈណាពីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ:
នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំពីរ អុលឡោះតាអាឡាមានបន្ទូលតាមរយៈណាពីហាកាយដូចតទៅ៖
នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីហាកាយដូចតទៅ:
នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីសាការីយ៉ា ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោ ដូចតទៅ:
នៅឆ្នាំទីបួន នៃរជ្ជកាលស្តេចដារីយូស អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកសាការីយ៉ា នៅថ្ងៃទីបួនក្នុងខែទីប្រាំបួន ត្រូវនឹងខែមិគសិរ។