អ្នកត្រូវធ្វើដំបូលមួយ ដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោមជាន់ទីពីរ និងជាន់ទីបី។
លោកុប្បត្តិ 8:6 - អាល់គីតាប សែសិបថ្ងៃក្រោយមក ណុះហ៍បានបើកបង្អួចទូកធំដែលគាត់បានធ្វើ ព្រះគម្ពីរខ្មែរសាកល លុះផុតសែសិបថ្ងៃទៀត ណូអេក៏បើកបង្អួចរបស់ទូកធំដែលគាត់បានធ្វើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សែសិបថ្ងៃក្រោយមកទៀត លោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកធំដែលលោកបានធ្វើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានកន្លងទៅ៤០ថ្ងៃទៀត នោះណូអេ គាត់បើកបង្អួចដែលបានធ្វើក្នុងទូក |
អ្នកត្រូវធ្វើដំបូលមួយ ដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោមជាន់ទីពីរ និងជាន់ទីបី។
រីឯទឹកក៏កាន់តែស្រកទៅៗ រហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។
កាលដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ គាត់ក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់គាត់ដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ គាត់លុតជង្គង់ទូរអា និងសរសើរអុលឡោះជាម្ចាស់របស់គាត់ដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។