ឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយ ដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
លោកុប្បត្តិ 8:14 - អាល់គីតាប នៅថ្ងៃទីម្ភៃប្រាំពីរនៃខែទីពីរ ផែនដីបានរីងស្ងួតអស់។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃទី២៧ ខែទីពីរ ផែនដីបានស្ងួតទាំងស្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខែទីពីរ ថ្ងៃទីម្ភៃប្រាំពីរ ផែនដីបានស្ងួតអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីម្ភៃប្រាំពីរនៃខែទីពីរ ផែនដីបានរីងស្ងួតអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃ២៧ ខែទី២ នោះដីបានស្ងួតធេង |
ឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយ ដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
នៅថ្ងៃទីមួយ នៃខែទីមួយ ក្នុងឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ ណុះហ៍បើកដំបូលទូកធំ ក៏ឃើញថាដីគោកអស់ហើយ។
នៅថ្ងៃទីម្ភៃប្រាំពីរ ខែដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលស្តេចយ៉ូយ៉ាគីន ជាស្តេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយ នៃរជ្ជកាលស្តេចអេវីល-មេរ៉ូដាក ជាស្តេចស្រុកបាប៊ីឡូន ស្តេចអេវីល-មេរ៉ូដាក ដោះលែងស្តេចយ៉ូយ៉ាគីន ឲ្យមានសេរីភាព។
នៅឆ្នាំទីម្ភៃប្រាំពីរ ថ្ងៃទីមួយ ក្នុងខែទីមួយ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖