អុលឡោះក៏មានបន្ទូលមកកាន់ណុះហ៍ថា៖ «យើងបានសម្រេចចិត្តផ្តាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
លោកុប្បត្តិ 6:14 - អាល់គីតាប ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ ព្រះគម្ពីរខ្មែរសាកល “ចូរអ្នកធ្វើទូកធំមួយពីឈើស្រល់សម្រាប់ខ្លួនអ្នក ហើយខណ្ឌជាបន្ទប់ៗក្នុងទូកធំនោះ រួចពរជ័រទាំងក្នុងទាំងក្រៅផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកឈើម៉ៃសាក់មកធ្វើជាទូកធំសម្រាប់អ្នក ត្រូវធ្វើបន្ទប់នៅក្នុងទូកនោះ ហើយយកជ័រមកលាប ទាំងក្នុងទាំងក្រៅផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ |
អុលឡោះក៏មានបន្ទូលមកកាន់ណុះហ៍ថា៖ «យើងបានសម្រេចចិត្តផ្តាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្តោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
ក្រោយមក ដោយមិនអាចលាក់កូនតទៅទៀតបាន នាងក៏យកជាលមួយធ្វើពីដើមបបុសយកជ័រ និងម្រ័ក្សណ៍មកលាប ហើយផ្តេកកូនទៅក្នុងជាលនោះ រួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីល។
គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃដែលណាពីណុះហ៍ចូលក្នុងទូកធំ។
កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃណុះហ៍ចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។
ជាព្រលឹងរបស់អ្នកបះបោរប្រឆាំងនឹងអុលឡោះ កាលពីសម័យដើម ក្នុងពេលដែលទ្រង់អត់ធ្មត់នៅសម័យណាពីណុះហ៍សង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។