ហើយនិយាយថា៖ «បានហើយ ពុកជឿ! យូសុះកូនប្រុសឪពុកនៅរស់នៅឡើយ! ពុកចង់ទៅជួបមុខវា មុននឹងពុកលាចាកលោកនេះ»។
លោកុប្បត្តិ 46:30 - អាល់គីតាប អ៊ីស្រអែលនិយាយទៅកាន់យូសុះថា៖ «ឥឡូវនេះ បើពុកស្លាប់ ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។ ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “ឥឡូវនេះ យើងអាចស្លាប់បានហើយ ពីព្រោះយើងបានឃើញមុខរបស់ឯង ហើយដឹងថាឯងនៅរស់នៅឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏ស្លាប់ចុះ ព្រោះពុកបានឃើញមុខកូន ហើយដឹងថាកូននៅមានជីវិតរស់នៅឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅកាន់លោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯងដែលឯងនៅរស់នៅឡើយ |
ហើយនិយាយថា៖ «បានហើយ ពុកជឿ! យូសុះកូនប្រុសឪពុកនៅរស់នៅឡើយ! ពុកចង់ទៅជួបមុខវា មុននឹងពុកលាចាកលោកនេះ»។
យូសុះបានទឹមរទេះរបស់គាត់ រួចឡើងទៅកូសែន ដើម្បីទទួលអ៊ីស្រអែល ជាឪពុក។ ពេលទៅដល់ភ្លាម គាត់ឱបឪពុក ហើយយំយ៉ាងយូរ។
យូសុះនិយាយទៅកាន់បងៗ និងក្រុមគ្រួសារឪពុកគាត់ថា៖ «ខ្ញុំនឹងទៅនិយាយជាមួយស្តេចហ្វៀរ៉អ៊ូនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកខ្ញុំ នៅស្រុកកាណាន បានមកជួបជុំនឹងខ្ញុំហើយ។