ពេលពួកគេបានទៅជួបជុំនឹងយ៉ាកកូប ជាឪពុកនៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់គាត់នូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។
លោកុប្បត្តិ 45:25 - អាល់គីតាប ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបយ៉ាកកូប ជាឪពុក នៅស្រុកកាណានវិញ។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ឡើងពីអេហ្ស៊ីប ទៅដែនដីកាណានជួបយ៉ាកុបឪពុករបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេចាកចេញពីស្រុកអេស៊ីព្ទ ឡើងទៅជួបលោកយ៉ាកុបជាឪពុកនៅស្រុកកាណាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេញពីស្រុកអេស៊ីព្ទ ឡើងទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណាន |
ពេលពួកគេបានទៅជួបជុំនឹងយ៉ាកកូប ជាឪពុកនៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់គាត់នូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។
រួចហើយ គាត់ឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្តាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
គេនាំគ្នាជម្រាបយ៉ាកកូបថា៖ «យូសុះនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ យ៉ាកកូបមិនរំភើបចិត្តសោះ ព្រោះគាត់មិនជឿសំដីរបស់ពួកគេទេ។