ពួកគេជម្រាបឪពុកថា៖ «អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការទៀតផង។
“បុរសម្នាក់ជាចៅហ្វាយនៅស្រុកនោះ បាននិយាយកាចនឹងពួកយើង ហើយចាត់ទុកពួកយើងជាអ្នកដែលស៊ើបការណ៍ស្រុកនោះ។
«លោកដែលជាចៅហ្វាយនៅស្រុកនោះ បាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយចោទថាយើងជាអ្នកស៊ើបការណ៍ស្រុកនោះ។
ពួកគេជម្រាបឪពុកថា៖ «លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការណ៍ទៀតផង។
អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក
ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅហៅប្អូនពៅពួកឯងមក រីឯឯងរាល់គ្នា ត្រូវនៅជាប់គុកសិន។ ធ្វើដូច្នេះ យើងនឹងដឹងថា ពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងមុខជាដឹងថា ឯងរាល់គ្នាជាអ្នកស៊ើបការមែន។ សូមស្តេចហ្វៀរ៉អ៊ូនធ្វើជាសាក្សី!»។
ពេលពួកគេបានទៅជួបជុំនឹងយ៉ាកកូប ជាឪពុកនៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់គាត់នូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។
កាលយូសុះឃើញបងៗគាត់ស្គាល់ភ្លាម តែគាត់មិនបានធ្វើឲ្យគេស្គាល់វិញទេ។ គាត់និយាយទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។
ពេលនោះ យូសុះនឹកឃើញសុបិនរបស់គាត់ស្តីអំពីបងៗគោរពគាត់។ គាត់និយាយទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែងដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។