ស្តេចហ្វៀរ៉អ៊ូនដាក់ឈ្មោះឲ្យយូសុះថា “សាប់ណាត់ផានា”ហើយស្តេចដណ្តឹងអាសណាត់ ដែលត្រូវជាកូនស្រីរបស់ប៉ូទីផេរ៉ា ជាអ៊ីមុាំនៅក្រុងអូន មកឲ្យយូសុះធ្វើជាភរិយា។ ពេលនោះ យូសុះចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។
លោកុប្បត្តិ 41:50 - អាល់គីតាប នៅឆ្នាំមុនកើតទុរ្ភិក្ស អាសណាត់ជាកូនរបស់ប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតកូនប្រុសពីរឲ្យយូសុះ។ ព្រះគម្ពីរខ្មែរសាកល មុនឆ្នាំនៃទុរ្ភិក្សមកដល់ មានកូនប្រុសពីរនាក់កើតមកដល់យ៉ូសែប ដែលអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូន បានបង្កើតឲ្យគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅមុនឆ្នាំកើតមានអំណត់ លោកយ៉ូសែបមានកូនប្រុសពីរ ដែលនាងអាសណាត់ជាកូនរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំមុនកើតទុរ្ភិក្ស លោកស្រីអាសណាត់ជាកូនរបស់លោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតកូនប្រុសពីរជូនលោកយ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាមុនដែលកើតមានឆ្នាំអំណត់ នោះយ៉ូសែបមានកូនប្រុស២ ដែលនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ |
ស្តេចហ្វៀរ៉អ៊ូនដាក់ឈ្មោះឲ្យយូសុះថា “សាប់ណាត់ផានា”ហើយស្តេចដណ្តឹងអាសណាត់ ដែលត្រូវជាកូនស្រីរបស់ប៉ូទីផេរ៉ា ជាអ៊ីមុាំនៅក្រុងអូន មកឲ្យយូសុះធ្វើជាភរិយា។ ពេលនោះ យូសុះចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។
យូសុះប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់បានឡើយ។
យូសុះដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតគាត់ពោលថា “អុលឡោះបានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្តានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។
នៅស្រុកអេស៊ីប យូសុះមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលអាសណាត់ កូនស្រីប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតជូនគាត់។
ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។
លោកសេរ៉ាយ៉ា ជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ស្តេចទត មានមុខងារជាអ៊ីមុាំ។