អាដាមរួមរស់ជាមួយនាងហាវ៉ាជាភិរយា នាងមានផ្ទៃពោះ សំរាលបានកូនមួយ ឈ្មោះកបេល នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះអុលឡោះតាអាឡាប្រទានឲ្យ»។
លោកុប្បត្តិ 38:4 - អាល់គីតាប នាងមានផ្ទៃពោះសាជាថ្មី ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អូណាន់”។ ព្រះគម្ពីរខ្មែរសាកល នាងមានផ្ទៃពោះម្ដងទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏ដាក់ឈ្មោះកូននោះថា អូណាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានទម្ងន់ទៀត បង្កើតបានកូនប្រុសមួយ រួចម្ដាយដាក់ឈ្មោះកូននោះថា "អូណាន់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងមានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អូណាន់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានទំងន់ទៀតបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា អូណាន់ |
អាដាមរួមរស់ជាមួយនាងហាវ៉ាជាភិរយា នាងមានផ្ទៃពោះ សំរាលបានកូនមួយ ឈ្មោះកបេល នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះអុលឡោះតាអាឡាប្រទានឲ្យ»។
កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
កូនរបស់លោកយូដា មាន អ៊ើរ អូណាន់ និងសេឡា។ អ្នកទាំងបីនេះ ជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់បំណងអុលឡោះតាអាឡា ដូច្នេះ ទ្រង់ក៏ដកជីវិតគាត់ទៅ។
កូនរបស់លោកយូដាមានអ៊ើរ និងអូណាន់ ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។