ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:17 - អាល់គីតាប

យ៉ាកកូប​ក្រោក​ឡើង នាំ​កូន និង​ប្រពន្ធ​ជិះ​អូដ្ឋ​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​ក៏​ក្រោកឡើង ហើយ​ដាក់​កូន​ៗ និង​ពួក​ប្រពន្ធ​របស់គាត់​នៅលើ​អូដ្ឋ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​ក៏​ក្រោក​ឡើង ហើយ​បញ្ជិះ​កូន​ប្រពន្ធ​លើ​សត្វ​អូដ្ឋ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ក្រោក​ឡើង​នាំ​កូន និង​ប្រពន្ធ ជិះ​អូដ្ឋ​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាកុប​ក៏​ក្រោក​ឡើង បញ្ជិះ​ប្រពន្ធ​កូន​លើ​សត្វ​អូដ្ឋ

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បម្រើ​នោះ​បាន​យក​អូដ្ឋ​ដប់​ក្បាល ពី​ក្នុង​ហ្វូង​អូដ្ឋ​ចៅ‌ហ្វាយ​របស់​គាត់ រួច​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ណាឃរ ក្នុង​ស្រុក​មេសូប៉ូតាមា ដោយ​នាំ​យក​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ចៅ‌ហ្វាយ​គាត់ ទៅ​ជា​មួយ​ផង។


រ៉ហ្វ៊ីកា​ក្រោក​ឡើង ជា​មួយ​ពួក​ស្រី​បម្រើ​របស់​នាង ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បម្រើ​ក៏​នាំ​រ៉ហ្វ៊ីកា​ចេញ​ទៅ។


ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​អុលឡោះ​បាន​ដក​ហូត​ពី​ឪពុក​របស់​យើង​នោះ សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ សូម​បង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​ប្រាប់​បង​ទៅ»។


គាត់​នាំ​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​គាត់​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​គាត់​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​អ៊ីសា‌ហាក់ ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ។


ទត​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូត​ទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។