ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 26:33 - អាល់គីតាប

អ៊ីសា‌ហាក់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា “សេបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរ‌សេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូងនោះ​ថា សេបា​។ ហេតុនេះហើយបានជា​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា បៀរ-សេបា រហូតដល់​សព្វថ្ងៃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា "សេបា" ហេតុ​នេះ​ហើយ​បាន​ជា​ទី​ក្រុង​នោះ​មាន​ឈ្មោះ​ថា "បៀរ-សេបា" រហូត​មក​ដល់​សព្វ‌ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីសាក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “សេបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរ‌សេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា សេបា ហេតុ​នោះ​បាន​ជា​ឈ្មោះ​ទី​ក្រុង​នោះ​ហៅ​ថា បៀរ-សេបា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 26:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្អែក​ឡើង អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក​មក​ប្រគល់​ឲ្យ​ហាជើរ ហើយ​លើក​កូន​ដាក់​លើ-ក​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ ហាជើរ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល​វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរសេ‌បា។


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរសេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ ដែល​គាត់​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា ទៅ​វិញ​ទៅ​មក។


ស្តេច​អប៊ីម៉ា‌ឡិច និង​អស់​លោក​ដែល​មក​ជា​មួយ​ស្តេច តប​ទៅ​គាត់​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា អុលឡោះ‌តាអាឡា​ពិត​ជា​នៅ​ជា​មួយ​អ្នក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។


នៅ​ថ្ងៃ​ដដែល​នោះ អ្នក​បម្រើ​របស់​អ៊ីសា‌ហាក់​នាំ​គ្នា​មក​ជម្រាប​គាត់ អំពី​អណ្តូង​ដែល​គេ​កំពុង​ជីក​ថា៖ «យើង​ខ្ញុំ​រក​ឃើញ​ទឹក​ហើយ!»។


ហាសារ-‌ស៊ូអាល់ បៀរ‌សេបា និង​ស្រុក​ភូមិ​ជុំ‌វិញ


កុំ​ទៅ​បេត‌អែល កុំ​ទៅ​គីលកាល កុំ​ទៅ​បៀរ‌សេបា​ឡើយ ដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ ជា​ឈ្លើយ​ទាំង​អស់​គ្នា រីឯ​បេត‌អែល នឹង​ត្រូវ​គេ​បំផ្លាញ»។