ស្តេចអប៊ីម៉ាឡិចមានប្រសាសន៍មកអ៊ីសាហាក់ថា៖ «សូមអ្នកចាកចេញពីស្រុកយើងទៅ ដ្បិតអ្នកមានសម្បត្តិស្តុកស្តម្ភជាងយើងណាស់»។
លោកុប្បត្តិ 26:17 - អាល់គីតាប អ៊ីសាហាក់ក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកក៏ចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងកេរ៉ារ ហើយរស់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកចាកចេញពីទីនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយអាស្រ័យនៅនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកចេញពីទីនោះ ទៅដំឡើងត្រសាលត្រង់វាលច្រកកេរ៉ា ហើយក៏អាស្រ័យនៅឯនោះវិញ |
ស្តេចអប៊ីម៉ាឡិចមានប្រសាសន៍មកអ៊ីសាហាក់ថា៖ «សូមអ្នកចាកចេញពីស្រុកយើងទៅ ដ្បិតអ្នកមានសម្បត្តិស្តុកស្តម្ភជាងយើងណាស់»។
អ៊ីសាហាក់ឲ្យគេស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់អ៊ីព្រហ៊ីម ជាឪពុកគាត់ ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលអ៊ីព្រហ៊ីមស្លាប់។ គាត់ដាក់ឈ្មោះអណ្តូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកគាត់បានដាក់ឲ្យកាលពីមុន។