ពេលនាងឲ្យគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។
ពេលឲ្យគាត់ផឹករួចហើយ នាងនិយាយថា៖ “ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកដែរ រហូតដល់វាផឹកឆ្អែត”។
កាលនាងបានឲ្យគាត់ពិសាទឹករួចហើយ នាងក៏ពោលថា៖ «នាងខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកម្ចាស់ផឹកទាល់តែឆ្អែតដែរ»។
ពេលនាងឲ្យគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។
កាលនាងបានឲ្យគាត់ផឹករួចហើយ នោះនាងនិយាយថា ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ
បើខ្ញុំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកខ្ញុំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់អ្នកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលអុលឡោះបំរុងទុកធ្វើជាភរិយារបស់អ៊ីសាហាក់ ជាចៅហ្វាយខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងច្បាស់ថា អុលឡោះពិតជាសំដែងចិត្តសន្តោសមេត្តា ចំពោះចៅហ្វាយរបស់ខ្ញុំមែន!»។
នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្តូងមកទៀត គឺនាងបានដងទឹក ឲ្យអូដ្ឋទាំងអស់ផឹក។
ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។