ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្តូងទឹកនោះថា “អណ្តូងឡាហាយរយ”។ អណ្តូងនោះស្ថិតនៅចន្លោះភូមិកាដែស និងភូមិបារ៉ែដ។
លោកុប្បត្តិ 21:19 - អាល់គីតាប អុលឡោះបានប្រោសឲ្យនាងឃើញអណ្តូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះទ្រង់បើកភ្នែករបស់នាង នោះនាងឃើញអណ្ដូងទឹកមួយ នាងក៏ទៅដងទឹកឲ្យពេញថង់ស្បែក ហើយឲ្យក្មេងប្រុសផឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះទ្រង់បំភ្លឺភ្នែកនាងឲ្យឃើញអណ្តូងទឹកមួយ នាងក៏ទៅដងទឹកដាក់ពេញថង់ស្បែក រួចយកមកឲ្យកូនផឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានប្រោសឲ្យនាងឃើញអណ្ដូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះទ្រង់បំភ្លឺភ្នែកហាការឲ្យឃើញអណ្តូងទឹក១ នាងក៏ទៅដងដាក់ពេញថង់ស្បែកយកមកឲ្យកូនផឹក |
ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្តូងទឹកនោះថា “អណ្តូងឡាហាយរយ”។ អណ្តូងនោះស្ថិតនៅចន្លោះភូមិកាដែស និងភូមិបារ៉ែដ។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។
ពេលនោះ អុលឡោះតាអាឡាបំភ្លឺឲ្យបាឡាមមើលឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ គាត់ក៏ក្រាបចុះអោនមុខដល់ដី។