ពេលនាំគាត់ចេញផុតពីក្រុងនោះ ម៉ាឡាអ៊ីកាត់ម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។
លោកុប្បត្តិ 19:26 - អាល់គីតាប រីឯភរិយារបស់ឡូតវិញ គាត់បានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបចម្លាក់អំបិល។ ព្រះគម្ពីរខ្មែរសាកល រីឯប្រពន្ធរបស់ឡុតដែលនៅខាងក្រោយគាត់ បានមើលក្រោយ នោះនាងក៏ក្លាយជាបង្គោលអំបិល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រពន្ធរបស់ឡុត ដែលនៅក្រោយខ្នងគាត់ បានងាកបែរមើលទៅក្រោយ ហើយស្រាប់តែក្លាយទៅជាបង្គោលអំបិលទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯភរិយារបស់លោកឡុតវិញ គាត់បានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបចម្លាក់អំបិល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រពន្ធឡុតក៏ងាកបែរមើលទៅក្រោយវិញ នោះស្រាប់តែទៅជាបង្គោលអំបិលទៅ។ |
ពេលនាំគាត់ចេញផុតពីក្រុងនោះ ម៉ាឡាអ៊ីកាត់ម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។
មនុស្សគ្មានជំនឿតែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត រីឯមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។
ចូរយកពានរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុ ស្រោបអាសនៈទុកជាការព្រមានដល់កូនចៅអ៊ីស្រអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកជូនអុលឡោះតាអាឡា»។
«រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿ តែបើគេថយក្រោយ យើងលែងពេញចិត្ដនឹងគេហើយ»។