ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វី មុនអ្នកទៅដល់ឡើយ»។ ហេតុនេះ ហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»។
លោកុប្បត្តិ 19:23 - អាល់គីតាប ពេលឡូតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។ ព្រះគម្ពីរខ្មែរសាកល ពេលឡុតបានទៅដល់សូអារ ព្រះអាទិត្យបានរះលើផែនដីហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលឡុតបានចូលទៅដល់សូអារ នោះថ្ងៃបានរះបំភ្លឺផែនដីហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកឡុតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលឡុតចូលទៅក្នុងសូអារ នោះថ្ងៃបានរះហើយ |
ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វី មុនអ្នកទៅដល់ឡើយ»។ ហេតុនេះ ហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»។
ពេលនោះ អុលឡោះតាអាឡាបានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីអុលឡោះតាអាឡាធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
ពេលយ៉ាកកូបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ គាត់ដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។