ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 19:10 - អាល់គីតាប

ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ​លូក​ដៃ​ទៅ​ទាញ​ឡូត​ចូល​មក​ក្នុង​ផ្ទះ រួច​បិទ​ទ្វារ​ជិត​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូតសួគ៌ទាំងពីរនោះ​ក៏​លូក​ដៃ​ទាញ​ឡុត​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ទេវតាទាំង​ពីរ​លូក​ដៃ​ទៅ​ចាប់​ឡុត ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ទេវតា​ទាំង​ពីរ​លូក​ដៃ​ទៅ​ទាញ​លោក​ឡុត​ចូល​មក​ក្នុង​ផ្ទះ រួច​បិទ​ទ្វារ​ជិត​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទេវតា​លូក​ដៃ​ទៅ​ចាប់​ឡុត​ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត

សូមមើលជំពូក



លោកុ‌ប្បត្តិ 19:10
2 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ល្ងាច ម៉ាឡា‌អ៊ីកាត់​ទៅ​ដល់​ក្រុង​សូដុម។ ឡូត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​ឡូត​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ទាំង​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា តាំង​ពី​តូច​ដល់​ធំ ដូច្នេះ ពួក​គេ​ពុំ​អាច​រក​មាត់​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ឡើយ។