កូនរបស់គាត់លើកឈាមសត្វជូនគាត់ ហើយគាត់ក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក គាត់ចាក់ឈាមដែលនៅសល់ ត្រង់ជើងអាសនៈ។
លេវីវិន័យ 9:18 - អាល់គីតាប គាត់អារកគោបា និងចៀមឈ្មោលដែលប្រជាជនយកមកធ្វើជាគូរបានមេត្រីភាព។ កូនរបស់គាត់យកឈាមជូនគាត់ ហើយគាត់ក៏ប្រោះឈាមនោះនៅលើជ្រុងទាំងបួនរបស់អាសនៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមកលោកសម្លាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃតង្វាយមេត្រី ដែលសម្រាប់ប្រជាជន។ ពួកកូនរបស់លោកអើរ៉ុនក៏យកឈាមមកជូន នោះលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងអស់នៃអាសនា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកចាក់កគោបា និងចៀមឈ្មោល ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាមេត្រីភាព។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកលោកសំឡាប់គោឈ្មោល នឹងចៀមឈ្មោលទុកជាយញ្ញបូជានៃដង្វាយមេត្រីដែលសំរាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនា |
កូនរបស់គាត់លើកឈាមសត្វជូនគាត់ ហើយគាត់ក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក គាត់ចាក់ឈាមដែលនៅសល់ ត្រង់ជើងអាសនៈ។
ដូច្នេះ ដោយអុលឡោះប្រោសយើងឲ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងដែរ។
បើអុលឡោះសំរុះសំរួលយើងឲ្យជានានឹងទ្រង់វិញ ដោយបុត្រារបស់ទ្រង់ស្លាប់ ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងទ្រង់នៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងទ្រង់ហើយ ទ្រង់ក៏រឹតតែសង្គ្រោះយើង ដោយសារជីវិតរបស់បុត្រាថែមទៀត ជាពុំខាន។
អុលឡោះបានសំរុះសំរួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅសូរ៉កា ឲ្យជានានឹងទ្រង់វិញ ដោយសារអាល់ម៉ាហ្សៀស និងសម្រាប់អាល់ម៉ាហ្សៀស គឺអុលឡោះបានធ្វើឲ្យមានសន្ដិភាព ដោយបុត្រាបង្ហូរឈាម នៅលើឈើឆ្កាង។