យូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាង មកឲ្យធ្វើជាភរិយារបស់សេឡាជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក យូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
លេវីវិន័យ 18:15 - អាល់គីតាប មិនត្រូវរួមរ័កជាមួយកូនប្រសារស្រីរបស់អ្នកឡើយ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នកដូច្នេះ កុំរួមរ័កជាមួយនាងឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យបើកកេរខ្មាសរបស់កូនប្រសាស្រីអ្នកដែរ ដ្បិតនាងជាប្រពន្ធរបស់កូនអ្នកហើយ ដូច្នេះ មិនត្រូវបើកកេរខ្មាសរបស់នាងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវរួមរ័កជាមួយកូនប្រសាស្រីរបស់អ្នកឡើយ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នក ដូច្នេះ កុំរួមរ័កជាមួយនាងឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យបើកកេរខ្មាសរបស់កូនប្រសាស្រីឯងដែរ ដ្បិតនាងជាប្រពន្ធរបស់កូនឯងហើយ ដូច្នេះ មិនត្រូវបើកកេរខ្មាសរបស់នាងឡើយ |
យូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាង មកឲ្យធ្វើជាភរិយារបស់សេឡាជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក យូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
អ្នកខ្លះរួមដំណេកជាមួយប្រពន្ធគេ អ្នកខ្លះរួមដំណេកជាមួយកូនប្រសារបស់ខ្លួន អ្នកខ្លះទៀតរំលោភលើប្អូនស្រីរបស់ខ្លួន គឺកូនកើតពីម្ដាយទីទៃ។
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយកូនប្រសារស្រីរបស់ខ្លួន អ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។