ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:30 - អាល់គីតាប

ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​ណាពី​ម៉ូសា និង​ណាពី​អេលី‌យ៉េស សន្ទនា​ជា​មួយ​អ៊ីសា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មើល៍! មាន​មនុស្ស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះយេស៊ូវ គឺ​ម៉ូសេ និង​អេលីយ៉ា​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​មើល៍​ មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គ​ គឺ​ជា​លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ឃើញ​មាន​មនុស្ស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​លោក​អេលី‌យ៉ា កំពុង​តែ​ជជែក​ជា​មួយ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឃើញ​មាន​មនុស្ស​២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា

សូមមើលជំពូក



លូកា 9:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​នោះ​នឹង​មក​មុន​លោក​អម្ចាស់ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​អំណាច ដូច​ណាពី​អេលី‌យ៉េស​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ដ​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​បំបែរ​ចិត្ដ​មនុស្ស​រឹង​ទទឹង ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀប‌ចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេច ទុក​សម្រាប់​ទទួល​លោក​អម្ចាស់»។


បន្ទាប់​មក អ៊ីសា​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​គាត់​នៅ​ក្នុង​គីតាប​ទាំង​មូល ចាប់​ពី​គីតាប​ណាពី​ម៉ូសា​រហូត​ដល់​គីតាប​ណាពី​ទាំង​អស់។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា តួន​ជា​ណាពី​ម្នាក់​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។


ពេល​កំពុង​ទូរអា ស្រាប់​តែ​មុខ​របស់​អ៊ីសា​ប្រែ​ជា​មាន​រស្មី ហើយ​អាវ​របស់​គាត់​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។


អ្នក​ទាំង​ពីរ​លេច​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង ហើយ​និយាយ​អំពី​ដំណើរ ដែល​អ៊ីសា​នឹង​ត្រូវ​ស្លាប់ នៅ​ក្រុង​យេរូ‌សាឡឹម។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។