យើងត្រូវយកចិត្តទុកដាក់ស្គាល់អុលឡោះតាអាឡា ឲ្យបានច្បាស់ ទ្រង់ប្រាកដជាមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ទ្រង់នឹងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
លូកា 8:9 - អាល់គីតាប សិស្សរបស់អ៊ីសាសួរអ៊ីសាថា៖ «តើពាក្យប្រស្នានោះ មានន័យដូចម្ដេច?»។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកសិស្សរបស់ព្រះយេស៊ូវទូលសួរព្រះអង្គអំពីអត្ថន័យរបស់ពាក្យឧបមានេះ។ Khmer Christian Bible ពួកសិស្សព្រះអង្គបានទូលសួរព្រះអង្គថា៖ «តើរឿងប្រៀបប្រដូចនេះមានន័យដូចម្ដេច?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនេះមានន័យដូចម្តេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្ស*របស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូចម្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលសួរទ្រង់ថា ពាក្យប្រៀបនេះមានន័យដូចម្តេច |
យើងត្រូវយកចិត្តទុកដាក់ស្គាល់អុលឡោះតាអាឡា ឲ្យបានច្បាស់ ទ្រង់ប្រាកដជាមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ទ្រង់នឹងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតអ៊ីសាសុំសួរថា៖ «ហេតុដូចម្ដេចបានជាតួនមានប្រសាសន៍ទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។
ពេលនោះ អ៊ីសាចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្សនាំគ្នាចូលមកជួបគាត់សួរថា៖ «សូមតួនបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ ឲ្យយើងខ្ញុំបានយល់អត្ថន័យផង»។
កាលអ៊ីសានៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយគាត់ និងសិស្សទាំងដប់ពីរនាក់សួរអ៊ីសាអំពីពាក្យប្រស្នាទាំងនោះ។
អ៊ីសាតែងមានប្រសាសន៍ទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្ដែ ពេលនៅដាច់ឡែកពីបណ្ដាជន អ៊ីសាបកស្រាយទាំងអស់ប្រាប់ពួកសិស្ស។
ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីអុលឡោះជាបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។