ប៉ុន្តែ អ៊ីសាប្រាប់ថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានអំណាចមួយចេញពីខ្លួនខ្ញុំទៅ»។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“មានអ្នកណាម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាបានចេញពីខ្ញុំ”។
ប៉ុន្ដែព្រះយេស៊ូមានបន្ទូលថា៖ «មានអ្នកណាម្នាក់បានពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា អំណាចបានចេញពីខ្ញុំ»។
ប៉ុន្ដែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាចេញពីខ្ញុំទៅ»។
ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។
ព្រះយេស៊ូវមានបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ
ថ្ងៃមួយ អ៊ីសាកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ និងអ្នកប្រាជ្ញខាងហ៊ូកុំអង្គុយស្ដាប់អ៊ីសាដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ អ៊ីសាប្រកបដោយអំណាចរបស់អុលឡោះជាអម្ចាស់ ប្រោសអ្នកជំងឺឲ្យបានជា។
បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់អ៊ីសា ដ្បិតមានអំណាចចេញពីអ៊ីសាមក ប្រោសគេឲ្យជាគ្រប់ៗគ្នា។
ស្ដ្រីនោះមកក្រាបដល់ជើងអ៊ីសា ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងជម្រាបអ៊ីសានៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំឲ្យនាងពាល់អ៊ីសា ហើយនាងបានជាពីជំងឺភ្លាម។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។