បើអ្នកឃើញលារបស់ជនដែលស្អប់អ្នក ទន់ជង្គង់ដួល ព្រោះតែផ្ទុកធ្ងន់ពេក នោះមិនត្រូវធ្វើព្រងើយទេ គឺត្រូវតែជួយគេរៀបចំឥវ៉ាន់នៅលើសត្វនោះផង។
លូកា 5:7 - អាល់គីតាប គេបក់ដៃហៅមិត្ដភក្ដិដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ព្រះគម្ពីរខ្មែរសាកល ពួកគេធ្វើសញ្ញាទៅគូកននៅក្នុងទូកមួយទៀតឲ្យមកជួយ។ គេក៏មក ហើយដាក់ត្រីពេញទូកទាំងពីរ រហូតដល់ទូកទាំងនោះស្ទើរតែនឹងលិច។ Khmer Christian Bible ពួកគេក៏ធ្វើសញ្ញាហៅគូកននៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកគូកនក៏បានមក និងបានចាប់ត្រីដាក់ពេញទូកទាំងពីរបណ្ដាលឲ្យទូកទាំងពីរស្ទើរលិច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេបក់ដៃហៅគូកនដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ គេក៏មក ហើយចាប់ដាក់បានពេញទូកទាំងពីរ រហូតស្ទើរតែនឹងលិច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេបោយដៃហៅគូកន ដែលនៅក្នុងទូក១ទៀត ឲ្យមកជួយគ្នា គេក៏មក ហើយចាប់ដាក់បានពេញទូកទាំង២ ទាល់តែពៀបស្ទើរនឹងលិច |
បើអ្នកឃើញលារបស់ជនដែលស្អប់អ្នក ទន់ជង្គង់ដួល ព្រោះតែផ្ទុកធ្ងន់ពេក នោះមិនត្រូវធ្វើព្រងើយទេ គឺត្រូវតែជួយគេរៀបចំឥវ៉ាន់នៅលើសត្វនោះផង។
អ្នកណាមានមិត្តភក្ដិច្រើន អ្នកនោះអាចកើតទុក្ខច្រើន តែមានមិត្តភក្ដិម្នាក់ស្មោះត្រង់លើសបងប្អូនបង្កើតទៅទៀត។
ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានអ៊ីសានៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។
ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមហ៊ូកុំរបស់អាល់ម៉ាហ្សៀសទាំងស្រុង។
រីឯអ្នកវិញ មិត្ដដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។