ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់ គ្មានឆ្អឹង ដូចខ្ញុំទេ»។
លូកា 24:40 - អាល់គីតាប អ៊ីសាមានប្រសាសន៍ដូច្នោះហើយ ក៏បង្ហាញដៃ និងជើងឲ្យគេឃើញ។ ព្រះគម្ពីរខ្មែរសាកល នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ត និងព្រះបាទាដល់ពួកគេ។ Khmer Christian Bible កាលព្រះអង្គមានបន្ទូលដូច្នេះហើយ ក៏បង្ហាញព្រះហស្ត និងបាទាឲ្យពួកគេឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទព្រះអង្គឲ្យគេឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និងព្រះបាទាឲ្យគេឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់មានបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត នឹងព្រះបាទទ្រង់ដល់គេ |
ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់ គ្មានឆ្អឹង ដូចខ្ញុំទេ»។
សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ អ៊ីសាសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។
អ៊ីសាមានប្រសាសន៍ដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅដៃ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ពួកសិស្សសប្បាយចិត្ដជាខ្លាំងដោយបានឃើញអ៊ីសាជាអម្ចាស់។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។