បន្ទាប់មកអ៊ីសាប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ គាត់យកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ គាត់ងើបមុខឡើងលើ សរសើរតម្កើងអុលឡោះហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។
លូកា 24:30 - អាល់គីតាប អ៊ីសានៅរួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរគុណអុលឡោះ រួចកាច់ប្រទានឲ្យគេ។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលរួមតុអាហារជាមួយពួកគេ ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកគេ។ Khmer Christian Bible កាលព្រះអង្គអង្គុយនៅតុអាហារជាមួយនឹងពួកគេ ព្រះអង្គបានយកនំប៉័ងមកប្រទានពរ រួចកាច់ឲ្យទៅពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគង់នៅតុជាមួយគ្នា ព្រះអង្គយកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឲ្យគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគង់នៅតុជាមួយគ្នា នោះទ្រង់យកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ |
បន្ទាប់មកអ៊ីសាប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ គាត់យកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ គាត់ងើបមុខឡើងលើ សរសើរតម្កើងអុលឡោះហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។
គាត់យកនំបុ័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរគុណអុលឡោះ ហើយកាច់ឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។
នៅពេលកំពុងបរិភោគ អ៊ីសាយកនំបុ័ងមកកាន់ គាត់សរសើរតម្កើងអុលឡោះ ហើយកាច់ប្រទានឲ្យពួកសិស្ស ដោយមានប្រសាសន៍ថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។
នៅពេលកំពុងបរិភោគ អ៊ីសាយកនំបុ័ងមកកាន់ អ៊ីសាសរសើរតម្កើងអុលឡោះ ហើយកាច់ប្រទានឲ្យគេ ទាំងមានប្រសាសន៍ថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។
អ៊ីសាយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ អ៊ីសាងើបមុខឡើង សរសើរតម្កើងអុលឡោះ ហើយកាច់នំបុ័ងឲ្យពួកសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ អ៊ីសាចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។
អ៊ីសាក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី អ៊ីសាយកនំបុ័ងទាំងប្រាំពីរដុំមកកាន់ អរគុណអុលឡោះ ហើយកាច់ឲ្យពួកសិស្សចែកបណ្ដាជន។
បន្ទាប់មក អ៊ីសាយកនំបុ័ងមកកាន់ អរគុណអុលឡោះ រួចគាត់កាច់ឲ្យគេទាំងមានប្រសាសន៍ថា៖ «នេះជារូបកាយខ្ញុំដែលត្រូវធ្វើជាគូរបាន សម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករំឭកដល់ខ្ញុំ»។
គេឃាត់អ៊ីសាថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» អ៊ីសាក៏ចូលទៅស្នាក់នៅជាមួយគេ។
សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់អ៊ីសា នៅពេលអ៊ីសាកាច់នំបុ័ង។
អ៊ីសាយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ គាត់ងើបមុខឡើងលើសរសើរតម្កើងអុលឡោះ ហើយកាច់ប្រទានឲ្យសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ។
អ៊ីសាយកនំបុ័ងមកកាន់ អរគុណអុលឡោះរួចឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញអ៊ីសាក៏ធ្វើដូច្នោះដែរហើយឲ្យគេ តាមតែម្នាក់ៗចង់បាន។
សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមទូរអា។
ជារៀងរាល់ថ្ងៃ គេរួមចិត្ដគំនិតគ្នាព្យាយាមចូលម៉ាស្ជិទ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្ដស្មោះសរផង។
លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំបុ័ងមកអរគុណអុលឡោះនៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។