អ៊ីសាក៏ឈប់ ហើយបញ្ជាគេឲ្យនាំមនុស្សខ្វាក់ចូលមកជិតគាត់។ លុះមនុស្សខ្វាក់ដើរចូលមក អ៊ីសាសួរគាត់ថា៖
លូកា 18:41 - អាល់គីតាប «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់សុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមលោកម្ចាស់ប្រោសឲ្យភ្នែកខ្ញុំ បានភ្លឺឡើងវិញផង»។ ព្រះគម្ពីរខ្មែរសាកល “តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ គាត់ទូលថា៖ “ព្រះអម្ចាស់អើយ សូមឲ្យទូលបង្គំមើលឃើញវិញផង!”។ Khmer Christian Bible «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង |
អ៊ីសាក៏ឈប់ ហើយបញ្ជាគេឲ្យនាំមនុស្សខ្វាក់ចូលមកជិតគាត់។ លុះមនុស្សខ្វាក់ដើរចូលមក អ៊ីសាសួរគាត់ថា៖
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។
ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្ដព្យាយាម។
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។