គេពុំអាចពោលថា “នគរអុលឡោះនៅទីនេះ ឬនគរអុលឡោះនៅទីនោះ”បានទេ។ ចូរដឹងថា នគរអុលឡោះស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
លូកា 17:23 - អាល់គីតាប ពេលមានគេប្រាប់អ្នករាល់គ្នាថា “គាត់នៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។ ព្រះគម្ពីរខ្មែរសាកល គេនឹងប្រាប់អ្នករាល់គ្នាថា: ‘មើល៍! នៅទីនោះ!’ ឬថា: ‘មើល៍! នៅទីនេះ!’។ កុំចេញទៅ ឬទៅតាមគេឡើយ។ Khmer Christian Bible ហើយពួកគេនឹងប្រាប់អ្នករាល់គ្នាថាមើល៍ នៅទីនេះ ឬមើល៍ នៅទីនោះ ចូរកុំចេញទៅក្រៅតាមពួកគេឲ្យសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងប្រាប់អ្នករាល់គ្នាថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះ" កុំឲ្យចេញទៅតាមគេឲ្យសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេនឹងប្រាប់អ្នករាល់គ្នាថា មើល នៅទីនេះ ឬថា មើល នៅទីនោះ នោះកុំឲ្យចេញទៅតាមឡើយ |
គេពុំអាចពោលថា “នគរអុលឡោះនៅទីនេះ ឬនគរអុលឡោះនៅទីនោះ”បានទេ។ ចូរដឹងថា នគរអុលឡោះស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
អ៊ីសាឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកនាមខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស” ឬថា “ពេលកំណត់មកដល់ហើយ”កុំតាមអ្នកទាំងនោះឲ្យសោះ។