សូមប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់អត់ទោសខ្ញុំហើយ នោះខ្ញុំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ខ្ញុំ នឹងបានរីករាយឡើងវិញ។
លូកា 15:32 - អាល់គីតាប យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។ ព្រះគម្ពីរខ្មែរសាកល ឥឡូវ យើងត្រូវតែអបអរ និងអរសប្បាយ ដ្បិតប្អូនប្រុសរបស់ឯងម្នាក់នេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; វាបានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’”៕ Khmer Christian Bible ដូច្នេះត្រូវតែអរសប្បាយ និងមានអំណរឡើង ព្រោះប្អូនប្រុសរបស់កូននេះបានស្លាប់ហើយ តែរស់ឡើងវិញ និងបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គួរតែសប្បាយរីករាយឡើង ព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ វាបានវង្វេងបាត់ តែបានឃើញវិញហើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ។ |
សូមប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់អត់ទោសខ្ញុំហើយ នោះខ្ញុំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ខ្ញុំ នឹងបានរីករាយឡើងវិញ។
ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។
តើនរណាមានប្រាជ្ញាវាងវៃ អាចពិចារណា យល់សេចក្ដីទាំងនេះបាន? មាគ៌ារបស់អុលឡោះតាអាឡាសុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល ព្រោះតែមាគ៌ានេះជាមិនខាន។
ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។
រីឯបុត្រាមនុស្សក៏បានមកដែរ គាត់បរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។
ដោយសាសន៍អ៊ីស្រអែលដាច់ចេញពីអុលឡោះទៅ ធ្វើឲ្យមនុស្សលោកបានជានានឹងអុលឡោះវិញយ៉ាងនេះទៅហើយ ចុះចំណង់បើអុលឡោះទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន!
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។
មិនដូច្នោះទេ ទោះបីមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកកុហកក្ដី ក៏អុលឡោះនៅតែសច្ចៈដែរ ដូចមានចែងទុកមកថាៈ «ត្រូវឲ្យគេទទួលស្គាល់ថា ទ្រង់សុចរិត ឥតល្អៀងក្នុងបន្ទូលនៃទ្រង់សោះឡើយ ហើយទ្រង់នឹងមានជ័យជំនះ នៅពេលទ្រង់កាត់ក្ដី»។