គ្មាននរណាម្នាក់អាចឆ្លើយទៅអ៊ីសាវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលអ៊ីសាទៀតឡើយ។
លូកា 14:6 - អាល់គីតាប គេពុំអាចឆ្លើយតបនឹងអ៊ីសាអំពីសេចក្ដីទាំងនេះបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ពួកគេមិនអាចឆ្លើយតបនឹងសេចក្ដីទាំងនេះបានទេ។ Khmer Christian Bible ពួកគេមិនអាចឆ្លើយតបនឹងសំណួរទាំងនេះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេពុំអាចឆ្លើយនឹងព្រះអង្គពីសេចក្តីនេះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពុំអាចឆ្លើយតបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេពុំអាចនឹងឆ្លើយអ្វីទូលទ្រង់ ពីដំណើរនោះបានទេ។ |
គ្មាននរណាម្នាក់អាចឆ្លើយទៅអ៊ីសាវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលអ៊ីសាទៀតឡើយ។
កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ អ្នកប្រឆាំងនឹងអ៊ីសាអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលអ៊ីសាបានធ្វើ។
អ្នកទាំងនេះពុំអាចចាប់កំហុសអ៊ីសា នៅពេលដែលអ៊ីសាមានប្រសាសន៍នៅមុខប្រជាជនបានឡើយ។ ផ្ទុយទៅវិញ ពាក្យឆ្លើយតបរបស់អ៊ីសាធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។
ប៉ុន្ដែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកនិយាយប្រកបដោយប្រាជ្ញាមកពីរសអុលឡោះ។