ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 14:29 - អាល់គីតាប

ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញ មុខ​ជា​សើច​ចំអក​ឲ្យ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រែងលោ​ពេល​ចាក់​គ្រឹះ​ហើយ មិនអាច​បង្ហើយ​បាន នោះ​អស់អ្នក​ដែល​ឃើញ​នឹង​សើចចំអក​ដាក់​អ្នកនោះ

សូមមើលជំពូក

Khmer Christian Bible

ក្រែង​លោ​ពេល​ចាក់​គ្រឹះ​ហើយ​ មិន​អាច​ធ្វើ​រួច​រាល់​បាន​ មនុស្ស​គ្រប់​គ្នា​ដែល​ឃើញ​នឹង​ចាប់ផ្ដើម​ចំអក​ឲ្យ​ជា​មិន​ខាន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពុំ​នោះ​ទេ ពេល​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន អស់​អ្នក​ណា​ដែល​ឃើញ​គេ​នឹង​សើច​ចំអក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញ​មុខ​ជា​សើច​ចំអក​ឲ្យ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រែង​កាល​ណា​ដាក់​ជើង​ជញ្ជាំង រួច​បង្ហើយ​មិន​បាន នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ក៏​នឹង​សើច​ចំអក​ឲ្យ

សូមមើលជំពូក



លូកា 14:29
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​ពោល​ថា៖ «អ្នក​រុះ​ម៉ាស្ជិទ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិត‌គូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា


គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។


ចូរ​បង​ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​អុលឡោះ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​អ៊ីព្លេស