អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។
លូកា 14:17 - អាល់គីតាប លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ ព្រះគម្ពីរខ្មែរសាកល លុះដល់ម៉ោងជប់លៀង លោកក៏ចាត់បាវបម្រើម្នាក់ឲ្យទៅប្រាប់ពួកអ្នកដែលត្រូវបានអញ្ជើញថា: ‘សូមអញ្ជើញមក ដ្បិតពិធីជប់លៀងបានរៀបចំជាស្រេចហើយ!’។ Khmer Christian Bible លុះដល់ពេលម៉ោងអាហារពេលល្ងាច គាត់បានចាត់បាវបម្រើរបស់គាត់ឲ្យទៅប្រាប់ពួកភ្ញៀវដែលបានអញ្ជើញថា សូមអញ្ជើញមក ដ្បិតអ្វីៗបានរៀបចំរួចរាល់ហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះជិតដល់ពេលជប់លៀង លោកចាត់បាវបម្រើឲ្យទៅប្រាប់ពួកភ្ញៀវថា "សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ពេលជិតស៊ីលៀង គាត់ប្រើបាវឲ្យទៅប្រាប់ពួកភ្ញៀវថា សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ |
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។
ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចំការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្ដាអភ័យទោសឲ្យខ្ញុំផង”។
នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត អ៊ីសាឈរនៅមុខបណ្ដាជន បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។
បងប្អូនជាពូជពង្សអ៊ីព្រហ៊ីម និងបងប្អូនដែលគោរពកោតខ្លាចអុលឡោះអើយ! ទ្រង់បានចាត់បន្ទូល ស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ
ការទាំងនេះកើតមកពីអុលឡោះ ដែលសំរុះសំរួលយើងឲ្យជានានឹងអុលឡោះវិញ ដោយសារអាល់ម៉ាហ្សៀស ហើយប្រទានឲ្យយើងមានមុខងារសំរុះសំរួលមនុស្សម្នាឲ្យជានានឹងអុលឡោះវិញដែរ។